រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០២០-២០២៥
រាជរដ្ឋាភិបាលបន្តជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០២០-២០២៥
ដែលកម្ពុជា សម្រេចបានជោគជ័យនូវសូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿនជាងពីចំណុចដៅរបស់គោលដៅ
អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់នៅត្រឹម១៣.៨ភាគរយ ក្នុងឆ្នាំ២០១៨នេះ។
ក្នុងវិស័យគាំពារសង្គមរបស់រាជរដ្ឋាភិបាលបានបង្ហាញថា
ភាពងាយរងគ្រោះ បណ្ដាលមកពីការអត់ឃ្លានធ្ងន់ធ្ងរក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង ព្រមទាំងអត្រាមរណភាពកុមារ
និងមាតាបានថយចុះគួរឱ្យកត់សម្គាល់។
យោងតាមក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ
២០១៦-២០៣០ បានគូសបញ្ជាក់ពីការចងក្រងក្របខ័ណ្ឌនៃរបៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋ
កិច្ចកម្ពុជា ក្នុងទិដ្ឋភាពទូលំទូលាយ ដែលមានរយៈពេលអនុវត្តន៍ រហូតដល់ឆ្នាំ២០៣០ ដោយដើរស្របតាមគន្លងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ជាសកលឆ្នាំ២០៣០ និងជាចន្ទល់ សម្រាប់គាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ផងដែរ។
ផ្អែកលើភាពចាំបាច់នៃ ឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា
ឆ្នាំ២០១៦-២០៣០, ក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃឯកសារគោលនយោបាយនេះ ដែលបានដាក់ចេញ គាំទ្រ
ដោយសូចនាករគន្លឹះៗ សម្រាប់តាមដាន និងវាយតម្លៃ និងចង្អុលបង្ហាញ ពីបញ្ហាប្រឈម ដែលតម្រូវឱ្យរាជរដ្ឋាភិបាលជំនះ
និងប្រឹងប្រែងសម្រេចឱ្យបានបន្តទៀត នាពេលខាងមុខ។
ឯកឧត្តមបានស្នើឱ្យក្រុមការងាររៀបចំ “សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកប ដោយចីរភាពកម្ពុជាឆ្នាំ
២០១៦-២០៣០” បន្តធ្វើការកែលម្អ ដើម្បីឱ្យឯកសារ នេះកាន់តែមាន លក្ខណៈពេញលេញ និងគ្រប់
ជ្រុងជ្រោយ
។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួង ពិភាក្សាអំពី
“សេចក្តីព្រាងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០នេះ
ដឹកនាំដោយឯកឧត្តមអគ្គ បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ, ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
ប្រភព៖ AKP
Comments
Post a Comment