ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឱ្យសហគ្រាសធនតូចនិងមធ្យម ពង្រឹងគុណភាពផលិតផល
ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
បានលើកឡើងថា បច្ចុប្បន្ននេះ សហគ្រាសធនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្ម វិធីស៥នៅមាន ចំនួនតិចនៅឡើយ
ដូច្នេះលោកសូមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមពង្រឹងគុណភាព ផលិតផល ដើម្បីប្រគួតប្រជែងទីផ្សារក្នុងស្រុក
និងឈានទៅដល់ការនាំចេញទៅទីផ្សារ អន្តរជាតិឱ្យកាន់តែច្រើន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពាន់រង្វាន់ស៥ប្រចាំឆ្នាំ២០១៨ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម
និងសិប្បកម្មបានមានប្រសាសន៍ថា គ្រប់សហ គ្រាសធនតួច និងមធ្យមទាំងអស់ត្រូវគោរពតាមគោលការណ៍ស៥ដែលចេញ ដោយក្រសួង
ឧស្សហកម្ម និងសិប្បកម្មគឺសម្រិតសម្រាំងសណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ។
ឯកឧត្តមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមទាំងអស់គួរតែចូលរួមប្រកួត
ប្រជែងកម្មវិធីនេះ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការ ជឿជាក់ពីអតិថិជន
ព្រោះកាលណាអនុវត្តន៍កម្មវិធីស៥នេះ មន្ត្រីជំនាញនិងជួយណែនាំ ឱ្យមានការផលិតឱ្យកាន់តែមានគុណភាពឆ្លើយតបទៅ
និងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងឧស្សាហកម្ម
និងសិប្បកម្ម និងជួយសម្រួលនីតិវិធី បច្ចេកទេសនាំចេញដល់ផលិតផលខ្មែរណា ដែលមានគុណភាព
គោរពបានតាមស្តង់ដារជាតិ និងអន្តរជាតិ។
លោក លាង ឡេង ម្ចាស់សហគ្រាស លាង ឡេង ដែលទទួលបានជ័យ
លាភីស៥ពីក្រសួងឧស្សហកម្ម សិប្បកម្ម បានគាំទ្រដល់ការជំរុញសហគ្រាសធនតួច
និងមធ្យម ពង្រឹងគុណភាពផលិតផលដោយអនុវត្តន៍តាមគោលការណ៍ស៥នេះ ព្រោះថាវាជា
គោលការណ៍គ្រឹះនាំឱ្យផលិតផលខ្មែរមានគុណខ្ពស់ទទួសស្គាល់ពីស្ថាប័នស្តង់ដារអន្តរជាតិ។
លោកបន្តថា ផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ លាង ឡេង សញ្ញារូបត្រីកញ្ចាញ់ច្រាស
របស់លោកមានទីផ្សារខ្ពស់ទាំងក្នុងស្រុក និងនៅប្រទេសកូរ៉េខាងត្បូង ហើយថ្មីៗមកនេះអ្នក
វិនិយោគនៅសហរដ្ឋអាម៉េរិកបានមកសិក្សាពីគុណភាពផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ លាងឡេង រូបត្រីកញ្ចាញ់ច្រាស់រួចរាល់ហើយដែរ
ដើម្បីនាំយកទៅលក់នៅ សហរដ្ឋអាម៉េរិកនាពេលខាងមុខឆាប់ៗនេះ។
តាមរបាយការណ៍របស់ក្រសួងផែនការបានឱ្យដឹងថា នៅទូទាំងប្រទេសមានសហគ្រាសធនតួច
និងមធ្យមប្រមាណជាង ៥០ម៉ឺនសហគ្រាសនៅតាមវិស័យជាច្រើន ប៉ុន្តែសហ គ្រាសធនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡង
កម្មវិធីស៥នេះនៅមាន ចំនួនតិចនៅឡើយ។
AKP
Comments
Post a Comment