ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឱ្យសហគ្រាសធនតូចនិងមធ្យម ពង្រឹងគុណភាពផលិតផល
ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា បច្ចុប្បន្ននេះ សហគ្រាសធនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្ម វិធី ស៥ នៅមាន ចំនួនតិចនៅឡើយ ដូច្នេះលោកសូមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមពង្រឹងគុណភាព ផលិតផល ដើម្បីប្រគួតប្រជែងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅទីផ្សារ អន្តរជាតិឱ្យកាន់តែច្រើន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពាន់រង្វាន់ ស៥ ប្រចាំឆ្នាំ២០១៨ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា គ្រប់សហ គ្រាសធនតួច និងមធ្យមទាំងអស់ត្រូវគោរពតាមគោលការណ៍ ស៥ ដែលចេញ ដោយក្រសួង ឧស្សហកម្ម និងសិប្បកម្មគឺសម្រិតសម្រាំងសណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ។ ឯកឧត្តមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមទាំងអស់គួរតែចូលរួមប្រកួត ប្រជែងកម្មវិធីនេះ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការ ជឿជាក់ពីអតិថិជន ព្រោះកាលណាអនុវត្តន៍កម្មវិធី ស៥ នេះ មន្ត្រីជំនាញនិងជួយណែនាំ ឱ្យមានការផលិតឱ្យកាន់តែមានគុណភាពឆ្លើយតបទៅ និងតម្រូវការទីផ្សារក្នុងស្រុក និងអន្...