Posts

សិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តគន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍ជាអតិបរមាក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៖ ការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាចង្កោមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស "

កាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តគន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍ជាអតិបរមាក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៖ ការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាចង្កោមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស " ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ភ្នំពេញ។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ និងក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងអនុគណៈកម្មាធិការវិនិយោគខេត្ត-ក្រុង សរុបប្រមាណ ១០០នាក់។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក្នុងនាមថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដែលបានផ្តល់ឱកាសឱ្យអ្នកចូលរួមគ្រប់រូបបានទទួលនូវ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យបង្កើតកម្មវិធី ប្រកួតប្រជែងពានរង្វាន់អចលទ្រព្យជាលើកដំបូងនៅកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យ បានចាប់ផ្តើមបង្កើតឱ្យមាកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលទ្រព្យនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញការលើកកម្ពស់វិស័យអចលទ្រព្យនៅកម្ពុជាឱ្យកាន់តែមានស្ថានភាពល្អប្រសើរឡើង។ ក្រុមហ៊ុនគេហទំព័រ Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពានរង្វាន់ អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ ( Cambodia real estate award 2018) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអចលនវត្ថុកម្ពុជា តាមរយៈផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យអចលទ្រព្យបាន បង្ហាញពីសមិទ្ធផលរបស់ខ្លួនដែលធ្វើបានកន្លងមក។ ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការបង្កើតកម្មវិធីនេះគឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើ ប្រតិបត្តិការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងអនុលោមតាមច្បាប់និងបទបញ្ញត្តិដែលមានជាធរមាននៅក...

អ្នកវិភាគ៖សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនតែមានហានិភ័យ បើអឺរ៉ុបឈប់អនុគ្រោះពន្ធនាំចេញ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​មាន​កំណើន​ប្រមាណ ៧​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ព្រមាន​ថា វា​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ ដោយ​សារ​តែ​បញ្ហា​នយោបាយ។ ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​យល់​ស្រប​នឹង​ការ​ព្យាករណ៍​នេះ ប៉ុន្តែ​បារម្ភ​ថា បើ​សហភាព អឺរ៉ុប​ ឈប់​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចេញ ដោយ​សារ​តែ​បញ្ហា​នយោបាយ នោះ​គឺ​ជា​ហានិភ័យ​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។           សូចចុច Link ខាងក្រោមនេះសម្រាប់ព័ត៍មានពិស្តារ៖ http://km.rfi.fr/cambodia/imf-cam-economy-increase-but-in-risky- 21-03-2018

អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាប្តេជ្ញាជួយជំរុញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា

ឯកឧត្តម តាកាហាហ្ស៊ី ហ្វូមីអាគី ( Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាកសាងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងជួយជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងវិនិយោគ ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ( SME) នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ទោះបីបច្ចុប្បន្ន ឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ឯកឧត្តមតាកាហាហ្ស៊ី ហ្វូមីអាគី នៅតែបន្តការងារជាប្រធានសមាគមជប៉ុន-កម្ពុជា ដែលតួនាទីថ្មីនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការកសាងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម នៃប្រទេសទាំងពីរ និងវិនិយោគ ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ( SME) នៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តម ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្តម តាកាហាហ្ស៊ី ហ្វូមីយាគី បានលើកទ្បើងថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ កម្ពុជាពិតជាមានការរីកចម្រើន និងអភិវឌ្ឍន៍ លើគ...

ក្រសួងបរិស្ថានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យស្តីពីគ្រប់គ្រងថង់ប្លាស្ទិក

ក្រសួងបរិស្ថានបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារ សំខាន់ៗនៃអនុក្រឹត្យស្តីពីគ្រប់គ្រងថង់ប្លាស្ទិក ឯកសារសេចក្តីព្រាងសារាចរអន្តរក្រសួងស្តីពី ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ថង់ប្លាស្ទិក និងប្រកាសអន្តរក្រសួងពីការកំណត់កម្រៃបន្ថែម លើការផ្តល់ផ្លាស្ទិកដល់អតិថិជន។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីគ្រប់គ្រងថង់ប្លាស្ទិក នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានមានប្រសាសន៍ ស្នើសុំដល់ដៃគូគ្រប់ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជន ពីការប្រើប្រាស់ និងនាំចូលសារធាតុប្លាស្ទិក ពីព្រោះប្លា ស្ទិកជាបញ្ហាមួយលំបាក និងជារឿងធំសម្រាប់ ពិភពលោកដែលត្រូវយកចិត្តទុកដាក់ លើបញ្ហានេះ។ ឯកឧត្តមបានសំណូមពរដល់ គ្រប់អ្នកពាក់ព័ន្ធ ចូលរួមគិតគូ ធ្វើយ៉ាងណាកាត់បន្ថយថង់ប្លាស្ទិក និងសំរាមនៅក្នុងទីក្រុង និងចូលរួមបញ្ចេញ នូវមតិយោបល់ ក្នុងការប្រមូលធាតុចូល ដើម្បីឱ្យការអនុវត្ត អនុក្រឹត្យ១៦៨សម្រេចនេះ មាន និរន្តរភាព។ ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានលើក ឡើងថា ភាគរយនៃថង់ប្លាស្ទិក ក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈ ការប...

គយកម្ពុជានិងវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីដើម្បីសម្រួលពាណិជ្ជកម្ម និងវិនិយោគ

រដ្ឋបាលគយនិងរដ្ឋាករ នៃប្រទេសកម្ពុជា និងរដ្ឋបាលគយ វៀតណាមបានពង្រឹង កិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឆ្លើយតបទៅនឹង កំណើន ទីផ្សារ និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ​           ការពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតទ្វេភាគី និងពហុភាគីនេះធ្វើឡើងដោយ ឯកឧត្តម Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាមអញ្ជើញ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយ វៀតណាមក្នុងសប្តាហ៍នេះ។ ​ក្នុងជំនួបប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយវៀតណាម ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មនៅក្នុងរដ្ឋបាលគយ នៃប្រទេសទាំងពីរ និងបានឯកភាពគ្នាលើ ចំណុចសំខាន់ៗមួយចំនួន គឺការប្រគល់ភារកិច្ចជូននាយកដ្ឋាន កិច្ចការអន្តរជាតិ ដើម្បីបញ្ចប់សេចក្តីព្រាង “ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្...

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: អនុញ្ញាតឲ្យឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចង់សិក្សាស្វែងយល់បន្ថែមទៀតពីស្ថានភាពថ្មីៗ វឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត និងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក។ មុននឹងជម្រាបជូនពីការវិវវត្តថ្មីៗ និងវឌ្ឍនភាពនៃវិស័យមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់ឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ហើយក៍សូមអបអរសាទរ នូវសភាពការណ៍ចុងក្រោយ របស់កូរ៉េទំាងពីរ ដែលបានបង្កើតនូវទំនាក់ទំនងការជជែកចរចាគ្នា និងសង្ឈឹមថាបញ្ហាឧបទ្វិបកូរ៉េ នឹងមានស្ថានភាពធូរស្រាល ដែលជាការអំណោយផលនៅក្នុងតំបន់ក៍ដូចជាពិភពលោកទំាងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ជាពិសេសតាំងពីសម័យសង្គមរាស្...

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា

ទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះ ។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍ ចំពោះ វត្តមានរបស់ ឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិការ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នាឱកាសជួបជុំសំណេះសំណាលនាពេលនេះ ដែលការជួបជុំនេះ ជាការបង្ហាញពីវឌ្ឍនភាព និងការងារមួយចំនួនដែលត្រូវធ្វើបន្តទៀតដើម្បីបម្រើនូវផលប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិកយើង ។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការទាំងអស់របស់ក្រុមបឹ្រក្សាសហជីពជាតិកម្ពុជា ដែលបានខិតខំ បំពេញការងារ មិនខ្លាចនឿយហត់ រួមចំណែក ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដោយខិតខំអនុវត្តន៍ នូវអនុសាសន៍សំខាន់ៗ ៩ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ អោយក្រសួងពាក់ពន្ធ័នានា យកទៅអនុវត្តអោយមានប្រសិទ្ធ...

ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតអោយលោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន អនុញ្ញាតអោយលោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតទៅលើការអនុវត្តគម្រោងដែលកំពុងដំណើរការ និងពិភាក្សាកម្មវិធីដែលបានដាក់ស្នើ ព្រមទាំងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងក្រសួងសម្រាប់ឆ្នាំ២០១៩-២០២១ និងតម្រូវការជំនួយបច្ចេកទេសនានា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួបនេះ នឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធិភាពការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយនិងគម្រោងដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១។ ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំឲ្យមានគម្រោងមួយទៀតហៅថា អភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងនេះនឹងបន្ត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានចំនួនទឹកប្រាក់ស្មើនឹងប្រមាណ ៦០លានដុល្លារអាមេរិក។ គម្រោងនេះ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំធ្វើយ៉ាងណានឹងបង្កើនគម្រោងនេះបន្តទៀតបាន អញ្ចឹងទេសម្រាប់បរិបទថ្មី នៃការអភិវឌ្ឍន៍គោលនយោបាយជាតិស្តីពីការពិ...

ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្មនិងអភិបាលកិច្ចដើម្បី បង្កើតបរិយាកាសធុរកិច្ចកាន់តែប្រសើរ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានរៀបចំកិច្ចប្រជុំក្រុមការងារ ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនៃ​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដើម្បីដោះស្រាយបញ្ហារបស់វិស័យ ឯកជន ក្នុងការរួមចំណែកបង្កើតនូវបរិយាកាសកាន់តែល្អប្រសើរឡើងចំពោះការធ្វើធុរកិច្ច និងការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិ បាលមានឆន្ទៈយ៉ាងមោះមុត ឥតរាថយក្នុងការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ច ជាពិសេស ការបន្ត រៀបចំប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដើម្បីទ្រទ្រង់ដល់ធុរកិច្ច និងពង្រឹងការប្រកួតប្រជែងដោយស្នើភាព និងយុត្តិធម៌ និងដើម្បីលើកស្ទួយកំណើន សេដ្ឋកិច្ចជាតិ។ ក្នុងកិច្ចប្រជុំលើកទី៦ សំណើ សំណូមពរ និងកង្វល់របស់ផ្នែកឯកជន ត្រូវបានលើក ឡើងពិភាក្សាដើម្បីរក ដំណោះស្រាយ ដូចជាយន្តការនៃការដោះស្រាយវិវាទសារពើពន្ធ ដែលផ្នែកឯកជនបានលើកឡើងអង្គប្រជុំ បានគូសបញ្ជាក់ និងបំភ្លឺ ដោយកន្លងមក រាជ រដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ០៣ អនក្រ.ប ចុះថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ , ក្រសួងសេដ្ឋកិច្...