ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យបង្កើតកម្មវិធី ប្រកួតប្រជែងពានរង្វាន់អចលទ្រព្យជាលើកដំបូងនៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យ បានចាប់ផ្តើមបង្កើតឱ្យមាកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលទ្រព្យនៅកម្ពុជាជាលើកដំបូង
ដើម្បីជំរុញការលើកកម្ពស់វិស័យអចលទ្រព្យនៅកម្ពុជាឱ្យកាន់តែមានស្ថានភាពល្អប្រសើរឡើង។
ក្រុមហ៊ុនគេហទំព័រ Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពានរង្វាន់
អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ (Cambodia real estate award 2018) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអចលនវត្ថុកម្ពុជា តាមរយៈផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យអចលទ្រព្យបាន
បង្ហាញពីសមិទ្ធផលរបស់ខ្លួនដែលធ្វើបានកន្លងមក។
ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី វ៉ាន់
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា
ការបង្កើតកម្មវិធីនេះគឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើ
ប្រតិបត្តិការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ
និងអនុលោមតាមច្បាប់និងបទបញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។
ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការវាយតម្លៃពានរង្វាន់នេះបានមានប្រសាសន៍ថា
ការបង្កើតពានរង្វាន់នេះពិតជាមានសារសំខាន់ណាស់ ដែលលើកស្ទួយកិត្យានុភាពកម្ពុជា ក្នុងកម្រិតតំបន់
និងពិភពលោក។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រាល់បណ្តុំព័ត៌មានពាក់ព័ន្ធនឹងអចលទ្រព្យនៅកម្ពុជា នឹងត្រូវបង្ហាញទៅកាន់ពិភពលោកហើយវិនិយោគទុនកាន់តែមានភាពងាយស្រួលក្នុងការបោះទុនវិនិយោគលើ
វិស័យអចលទ្រព្យនៅកម្ពុជាបន្តទៀត។
លោក Tom O’sullivan អគ្គនាយកក្រុមហ៊ុនគេហទំព័រ
realestate.com.kh
បានបញ្ជាក់ដែរថា ពានរង្វាន់អចលទ្រព្យកម្ពុជាជាលើកទីមួយនេះ
នឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែមិថុនាខាងមុខ ដែលនឹងត្រូវប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនចំនួន៣០
សម្រាប់ក្រុមហ៊ុន ដោយបានចូលរួមនិងជាប់ក្នុងកម្មវិធីនេះ៕
ប្រភព៖ AKP
Comments
Post a Comment