ក្រសួងបរិស្ថានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យស្តីពីគ្រប់គ្រងថង់ប្លាស្ទិក
ក្រសួងបរិស្ថានបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារ សំខាន់ៗនៃអនុក្រឹត្យស្តីពីគ្រប់គ្រងថង់ប្លាស្ទិក
ឯកសារសេចក្តីព្រាងសារាចរអន្តរក្រសួងស្តីពី ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង
ថង់ប្លាស្ទិក និងប្រកាសអន្តរក្រសួងពីការកំណត់កម្រៃបន្ថែម លើការផ្តល់ផ្លាស្ទិកដល់អតិថិជន។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីគ្រប់គ្រងថង់ប្លាស្ទិក នាព្រឹកថ្ងៃទី២៣
ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន
បានមានប្រសាសន៍ ស្នើសុំដល់ដៃគូគ្រប់ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជន ពីការប្រើប្រាស់ និងនាំចូលសារធាតុប្លាស្ទិក
ពីព្រោះប្លា ស្ទិកជាបញ្ហាមួយលំបាក និងជារឿងធំសម្រាប់ ពិភពលោកដែលត្រូវយកចិត្តទុកដាក់
លើបញ្ហានេះ។
ឯកឧត្តមបានសំណូមពរដល់ គ្រប់អ្នកពាក់ព័ន្ធ ចូលរួមគិតគូ ធ្វើយ៉ាងណាកាត់បន្ថយថង់ប្លាស្ទិក
និងសំរាមនៅក្នុងទីក្រុង និងចូលរួមបញ្ចេញ នូវមតិយោបល់ ក្នុងការប្រមូលធាតុចូល ដើម្បីឱ្យការអនុវត្ត
អនុក្រឹត្យ១៦៨សម្រេចនេះ មាន និរន្តរភាព។
ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានលើក
ឡើងថា ភាគរយនៃថង់ប្លាស្ទិក ក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈ ការបោសសម្អាតផ្លូវ ក្នុងទីក្រុងធំៗ
មានប្រមាណ ១៧.៣ភាគរយ ក្នុងទីក្រុងភ្នំពេញ, ២០.៧ ភាគរយ ក្នុងខេត្តសៀមរាប និង៣៤ភាគរយ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងទីក្រុងភ្នំពេញ
ត្រូវប៉ាន់ប្រមាណថាមានថង់ប្លាស្ទិក ប្រមាណជា១០លានថង់ជារៀងរាល់ថ្ងៃ។
គូសបញ្ជាក់ដែរថា ការផ្តល់ថង់ប្លា ស្ទិកស្តើងមានដៃយួរដល់អតិថិជននៅតាមបណ្តាមជ្ឈ
មណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបនឹងត្រូវគិតកម្រៃបន្ថែម ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨
ខាងមុខនេះតទៅ៕
ប្រភព៖ AKP
Comments
Post a Comment