អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាប្តេជ្ញាជួយជំរុញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា
ឯកឧត្តម តាកាហាហ្ស៊ី ហ្វូមីអាគី (Takahashi
Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន
ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាកសាងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងជួយជំរុញ
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងវិនិយោគ ជាពិសេស អាជីវកម្មខ្នាតតូច
និងមធ្យម (SME)នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ទោះបីបច្ចុប្បន្ន ឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ឯកឧត្តមតាកាហាហ្ស៊ី
ហ្វូមីអាគី នៅតែបន្តការងារជាប្រធានសមាគមជប៉ុន-កម្ពុជា ដែលតួនាទីថ្មីនេះ គឺពិតជាមានសារៈសំខាន់
ក្នុងការកសាងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
នៃប្រទេសទាំងពីរ និងវិនិយោគ ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SME) នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តម
ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
ឯកឧត្តម តាកាហាហ្ស៊ី ហ្វូមីយាគី បានលើកទ្បើងថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ
កម្ពុជាពិតជាមានការរីកចម្រើន និងអភិវឌ្ឍន៍ លើគ្រប់វិស័យយ៉ាងឆាប់រហ័សគួរឱ្យកត់សំគាល់។
ឯកឧត្តមក៏បានរម្លឹកពី កិច្ចសហប្រតិបត្តិ ការល្អរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលជប៉ុនលើគ្រប់វិស័យ ជាពិសេស លើហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងអភិវឌ្ឍមូលដ្ឋាន
គ្រឹះសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការពង្រឹងអភិបាលកិច្ចល្អ តាំងពីជំនាន់ឯកឧត្តមធ្វើជាឯកអគ្គរដ្ឋទូត
បន្តរហូតមកដល់ បច្ចុប្បន្ន ព្រមទាំងសន្យាថានិងជួយជំរុញការវិនិយោគជប៉ុននៅកម្ពុជា ជាពិសេស
អាជីវកម្ម ខ្នាតតូច និងមធ្យម (SME)។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់
ចំពោះការកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ហើយកម្ពុជាត្រៀមខ្លួន រួចជាស្រេចទាំងកម្រិត
នយោបាយ និងបច្ចេកទេស ក្នុងការបន្តកិច្ចសហប្រតិបត្តិការ យ៉ាងជិត ស្និតជាមួយរដ្ឋាភិបាលជប៉ុន។
ឯកឧត្តមបានបន្ដថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា
ប្រទេសជប៉ុននៅតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួម ចំណែក ជួយគាំទ្រដល់ប្រទេសកម្ពុជា។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ ការវិនិយោគទាំងឡាយ
ជាពិសេស ការវិនិយោគ ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍដែល មានការផ្តល់តម្លៃបន្ថែម ទៅក្នុងខ្សែ
ចង្វាក់នៃផលិតកម្ម ដែលនឹងធ្វើឱ្យកម្ពុជាក្លាយ ជាផ្នែកមួយ នៃខ្សែចង្វាក់ផលិតកម្មពិភពលោក
ហើយការវិនិយោគនេះត្រូវមាន លក្ខណៈការអភិវឌ្ឍផង និងអភិរក្សផង ដោយធ្វើឱ្យមានចីរភាព នៃការអភិវឌ្ឍ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ
យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ
២០១៥-២០២៥ ដែលជាផែនទីចង្អុលទិសក្នុងការអភិវឌ្ឍប្រទេស ដោយធ្វើការពង្រីកវិស័យ ឧស្សាហកម្មដែលបច្ចុប្បន្នមានលក្ខណៈចង្អៀតនៅឡើយ
ដោយបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យ កែច្នៃកសិឧស្សាហកម្ម និងវិស័យឧស្សាហកម្មពាក់ព័ន្ធ៕
ប្រភព៖ AKP
Comments
Post a Comment