Posts

វគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ” ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយ

នាថ្ងៃច័ន្ទ ០៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសុខា រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​បាន​រៀបចំ​​វគ្គបណ្តុះបណ្តាលស្តី​ពី “ ត​ម្លៃ​គិ​តពន្ធគយ ” ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំ​ណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនា​យ​កដ្ឋានគយនិង​​រដ្ឋាករកម្ពុជា។ វគ្គបណ្តុះបណ្តាល​នេះប្រព្រឹត្ត​ទៅ​​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​គោលបំណងលើក​កម្ពស់​សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើ​ផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយដោយមាន​​ការចូលរួមពីមន្ត្រីពីបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានា ចំនួន ៦១ រូប។ ថ្លែងក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាល លោក នួន ច័ន្ទរិទ្ធ បាន​​​គូសបញ្ជាក់​ថាការងារកំណត់តម្លៃគិតពន្ធគយនេះជាកត្តា​គន្លឹះក្នុង​ការ​គាំទ្រចូលរួមចំណែកដល់ការ​ប្រមូលពន្ធអាករ​បាន​ត្រឹមត្រូវ​ប្រកដោយ​សមធម៌។​​ ជា​មួយនេះដែរ វគ្គបណ្តុះបណ្តាលលើ​ប្រធានបទនេះ មាន​ភាព​ចាំ​បាច់​​​ដែល​​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ដើម...

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មី របស់ក្រសួងពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសាវតាសង្ខេប និងសមិទ្ធផលផ្នែកសង្គមសេដ្ឋកិច្ច ដែលជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំងបីដំណាក់កាល និងខ្លឹមសាររួមរបស់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សម្រាប់ជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីកំណើនការងារ និងសមធម៌ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងជាមគ្គុ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនចិន ចំនួន ៦ រួមមាន៖ លោក លីវ ជីន មកពីធនាគារ , លោក ឆិន ហ្វីហ៊ូ មកពីក្រុមហ៊ុន China Datang Corporation Limited, លោក វិន ស៊ូកាង មកពីក្រុមហ៊ុន China Huadian Corporation Limited, លោក ស៊ូ ចឹង មកពីក្រុមហ៊ុន Shanghai Construction Group Co., Ltd, លោក ចូវ ហាយជាំង មកពីក្រុមហ៊ុន Hodo Group, និងលោក អ៊ូ អួយថាវ មកពីក្រុមហ៊ុន Huawei Technologies Co., Ltd. កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Grand Metro Park ក្នុងទីក្រុងណាងនីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ឱកាសវិនិយោគ និងគោលនយោបាយ លើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់វិនិយោគិន និងធុរជននៅក្នុងប្រទេសចិន និងវិនិយោគិន ដែលបានកំពុងធ្វើប្រតិបត្តិការធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសុន្ទករថាបើកកម្មវិធី សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនធុរជន និងវិនិយោគិន ...

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា គ្រោងវិនិយោគ ១,២០០លានដុល្លារ ដើម្បីសាងសង់ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងខេត្តកោះកុង

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ( UNION Development Group Co., Ltd. Cambodia) គ្រោងនឹងវិនិយោគទឹកប្រាក់ ១ , ២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ ( Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការអភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន) នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ លោក លី តាវ បានជម្រាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ ថា គម្រោង ក្រុងវិស្សមកាលទេសចរណ៍ នឹងសាងសង់លើផ្ទៃដីសរុបចំនួន ១ , ២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥ , ខុនដូទំនើប , បឹងកាឡូ , ការិយាល័យធ្វើការ , មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។ លោក លី តាវ សង្ឃឹ...

លទ្ធផលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូអាស៊ានក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម CHAN CHUN SING រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១០ រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។ ឯកឧត្តម សុខ សុភ័ក្រ្ត អនុ...

រដ្ឋមន្ត្រីពាណិជ្ជកម្មដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ( 50th ASEAN Economic Ministers and Related Meeting) ដែលរៀបចំឡើងនៅសណ្ឋាគារ Shangri-La រដ្ឋធានីសិង្ហបុរី ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារធ្វើសេរីភាវូបនីយកម្មក្នុងអាស៊ាន និងរិះរកដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ។ ក្នុងនោះកិច្ចប្រជុំក៏បានត្រួតពិនិត្យ និងកំណត់ជំហរផ្ទៃក្នុងអាស៊ានសម្រាប់ការចរចាជាមួយប្រទេសជាដៃគូក្រោមក្របខ័ណ្ឌអាស៊ានបូកមួយ អាស៊ានបូកបី និងការចរចាលើកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ( RCEP) និងកំណត់ជំហររបស់អាស៊ានទាក់ទងនឹងរបត់ថ្មីនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ កិច្ចប្រជុំត្រូវបានដឹកនាំដោយឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន រួមជាមួយគណៈប្រតិភូជាសមាជិក ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំរដ...

កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨នេះ

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា ក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរ ការធ្វើចរាចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនៅដើមឆ្នាំ២០១៩ខាងមុខ។ ឯកឧត្តម លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា តាម រយៈកិច្ចប្រជុំផ្លូវដែកសិង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិ បាលកម្ពុជា-ថៃ បានបញ្ជាក់ដូចគ្នាថា ភាគីទាំងពីរបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន ឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ។ ប៉ុន្តែខាងភាគីថៃថា នៅរង់ចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។ ឯកឧត្តមបានបន្ដថា នៅក្នុងអំឡុងពេលចុះហត្ថ លេខានេះដែរ ភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរឱ្យកាន់តែស្អិតល្មួត ព្រមទាំងបើក ដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន រវាងប្រទេសទំាងពីរឱ្យកាន់តែមាន ភាពរលូនដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបន្ដទៀតថា នៅ...

កិច្ចប្រជុំរបស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ មានរៀបចំកិច្ចប្រជុំរបស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន ៧០ នាក់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាអំពីនីតិវិធី និងកិច្ចដំណ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គី ដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេចធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ស្របតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញអំពីសមិទ្ធផលការងារសំខាន់ៗ រប...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះហត្ថលេខាជាមួយ ទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ (GIZ)

នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំពិធីចុះហត្ថលេខារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក G u nter W. Riethmacher ប្រធានទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ ( GIZ) និងលោក Stefan Hanselmann ប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ នៃ ទីភា្នក់ងារ GIZ លើកិច្ចព្រមព្រៀងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាល ទី៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការ ចុះហត្ថលេខានេះធ្វើឡើងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងសហព័ន្ធស្វ៊ីស ដោយមានការចូលរួមពីតំណាងសា្ថនទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា , ទីភ្នាក់ងារស្វ៊ីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ( SDC) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺ...

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឱ្យសហគ្រាសធនតូចនិងមធ្យម ពង្រឹងគុណភាពផលិតផល

ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា បច្ចុប្បន្ននេះ សហគ្រាសធនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្ម វិធី ស៥ នៅមាន ចំនួនតិចនៅឡើយ ដូច្នេះលោកសូមជំរុញឱ្យសហគ្រាសធនតួច និងមធ្យមពង្រឹងគុណភាព ផលិតផល ដើម្បីប្រគួតប្រជែងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅទីផ្សារ អន្តរជាតិឱ្យកាន់តែច្រើន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពាន់រង្វាន់ ស៥​ ប្រចាំឆ្នាំ២០១៨ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខា​​ធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា គ្រប់សហ គ្រាសធនតួច និងមធ្យម​ទាំងអស់ត្រូវគោរពតាមគោលការណ៍ ស៥ ដែលចេញ ដោយក្រសួង ឧស្សហកម្ម និងសិប្បកម្មគឺសម្រិតសម្រាំងសណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ។ ឯកឧត្តមជំរុញឱ្យសហគ្រាសធនតួច និងម​ធ្យមទាំងអស់គួរតែចូលរួមប្រកួត ប្រជែងកម្មវិធីនេះ ដើម្បី​ទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការ ជឿជាក់ពីអតិថិជន ព្រោះកាលណាអនុវត្តន៍កម្មវិធី ស៥ នេះ មន្ត្រីជំនាញនិងជួយណែនាំ ឱ្យមានការផលិតឱ្យ​​កាន់តែមានគុណភាពឆ្លើយតបទៅ និងតម្រូវការទីផ្សារក្នុងស្រុក និងអន្...

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦ , ២២៩លានដុល្លារអាមរិក គឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥ , ៣៨៦លានដុល្លារអាមេរិក ប៉ុណ្ណោះ។ ការអះអាងរបស់ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤) ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ ឯកឧត្តម ឱក ប៊ុង បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអបអរចំពោះសិក្ខាកាមចំនួន ១១៤នាក់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាន់ទី២ និងទី៣ ដោយជោគជ័យ ព្រមទាំងសិក្ខាកាមចំនួន ៦៤នាក...

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បេសកម្មចម្បងរបស់ក្រសួង គឺធានាការលូតលាស់នៃវិស័យឯកជនប្រកបដោយចីរភាព

          រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាប្រកបដោយចីរភាព ជាពិសេសប្រែក្លាយវិស័យមួយនេះ ឲ្យទៅជាក្បាលម៉ាស៊ីនថាមវន្តនៃកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។           “ វិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល! យើងមានមោទនភាព នឹងប្រាប់ពិភពលោកថា វិស័យពាណិជ្ជកម្មរបស់កម្ពុជារីកចម្រើន លុះត្រាតែវិស័យឯកជននៅក្នុងប្រទេសយើង មានសកម្មភាពផុសផុល និងរស់រវើក ” ។           ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកានៃស...

កម្ពុជា-បង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី

          កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។           យោងតាមរបាយការណ៍ពីស្ថានទូតបង់ក្លាដែស​ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ​ ខណ:ដែលប្រទេសទាំងពីរមានធនធាន​ច្រើន​ និងលទ្ធភាពខ្ពស់សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាជាមួយគ្នា កាលពីចុងឆ្នាំ ២០១៧ និងបានទទូចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្ត...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី

          សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយតាម​ជើងយន្តហោះ​ពិសេស នាព្រឹក​ថ្ងៃសុក្រ ១៣កើត ខែពិសាខ ​ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ ២០១៨ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣២ ដែល​​​ប្រ​ព្រឹ​ត្ត​ទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី តបតាមការ​អ​ញ្ជើ​ញ​រប​ស់ឯកឧត្ដម លី សៀនឡុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋសិង្ហបុរី និង​ជា​ប្រ​ធាននៃកិច្ចប្រជុំកំពូលនោះ។           អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វត្ត​​មាន សម្ដេច​​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ​សេ​នា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឥស្សរជន​សំខាន់ៗមួយ​​ចំនួនទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតសិង្ហបុរី​​ប្រ​ចាំ​នៅកម្ពុជា ក៏មានវត្តមានក្នុង​ឱកាសនោះផងដែរ      ...

រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០២០-២០២៥

          រាជរដ្ឋាភិបាលបន្តជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០២០-២០២៥ ដែលកម្ពុជា សម្រេចបានជោគជ័យនូវសូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿនជាងពីចំណុចដៅរបស់គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់នៅត្រឹម១៣.៨ភាគរយ ក្នុងឆ្នាំ២០១៨នេះ។           ក្នុងវិស័យគាំពារសង្គមរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ភាពងាយរងគ្រោះ បណ្ដាលមកពីការអត់ឃ្លានធ្ងន់ធ្ងរក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង ព្រមទាំងអត្រាមរណភាពកុមារ និងមាតាបានថយចុះគួរឱ្យកត់សម្គាល់។ ​យោងតាមក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ បានគូសបញ្ជាក់ពីការចងក្រងក្របខ័ណ្ឌនៃរបៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋ កិច្ចកម្ពុជា ក្នុងទិដ្ឋភាពទូលំទូលាយ ដែលមានរយៈពេលអនុវត្តន៍ រហូតដល់ឆ្នាំ២០៣០ ដោយដើរស្របតាមគន្លងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសកលឆ្នាំ២០៣០ និងជាចន្ទល់ សម្រាប់គាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ផងដែរ។           ផ្អែកលើភាពចាំបាច់នៃ ឯកសារក្របខ័ណ្ឌអ...