កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨នេះ
រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា
ក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨
ខាងមុខនេះ ដើម្បីអាចបើកដំណើរ ការធ្វើចរាចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនៅដើមឆ្នាំ២០១៩ខាងមុខ។
ឯកឧត្តម លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ
និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា តាម រយៈកិច្ចប្រជុំផ្លូវដែកសិង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា
រាជរដ្ឋាភិ បាលកម្ពុជា-ថៃ បានបញ្ជាក់ដូចគ្នាថា ភាគីទាំងពីរបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន
ឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ។ ប៉ុន្តែខាងភាគីថៃថា នៅរង់ចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបន្ដថា នៅក្នុងអំឡុងពេលចុះហត្ថ លេខានេះដែរ ភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ
ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរឱ្យកាន់តែស្អិតល្មួត ព្រមទាំងបើក
ដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន រវាងប្រទេសទំាងពីរឱ្យកាន់តែមាន ភាពរលូនដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានបន្ដទៀតថា នៅពេលដែលភាគីទំាងពីរ
កម្ពុជា-ថៃ បានចុះហត្ថលេខា ហើយនោះ កម្ពុជាក៏គ្រោងនឹងចុះហត្ថលេខាជាមួយបណ្តាប្រទេសមួយចំនួនទៀត
ដើម្បីអាច បើកដំណើរការឆ្លងកាត់រួមគ្នាជាមួយបណ្តាប្រទេសមួយចំនួនក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកប្រទេសសិង្ហបុរី
គុនមិញនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបានលើកឡើងទៀតថា គម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវ
ដែករវាងកម្ពុជា-ថៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះហានិភ័យផ្សេងៗទៀត
ស្របពេលដែលផ្លូវដែកដឹកជញ្ជូនទំនិញបានច្រើន សេវាមានតម្លៃថោក និងចំណេញថវិកាថែមទៀត។
សូមបញ្ជាក់ថា ការឈានទៅភ្ជាប់សេវាដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា-ថៃ
និងបណ្តា ប្រទេសមួយចំនួនទៀតក្នុងតំបន់នេះ បន្ទាប់ពីកម្ពុជាបានកែលម្អផ្លូវដែករបស់ខ្លួន
ស្របតាម ស្តង់ដារ ដើម្បីបម្រើសេវាដឹកជញ្ជូនឆ្លងដែនអន្តរជាតិ៕
AKP
Comments
Post a Comment