Posts

ក្រសួងអប់រំពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅ ទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ

ក្រសួងអប់រំយុវជននិងកីឡាបានពង្រីកការបណ្តុះបណ្តាល ជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះដើម្បីឱ្យសិស្សចេះបង្កើតមុខរបរ ដោយខ្លួនឯង ឬអាចរកការងារធ្វើបានសមរម្យនៅក្នុងសង្គម។ ឯកឧត្តម តូច ជឿន អគ្គនាយកយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រ សាសន៍ថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងនឹងពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់ សិស្ស ប្រមាណ៥០០នាក់នៅតាមវិទ្យាល័យចំនួន២៥ នៅទូទាំងប្រទេស ដើម្បីបង្កលទ្ធភាព ឱ្យសិស្ស អាចរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន ឬអាចទៅបង្កើត មុខរបរដោយខ្លួនឯង បង្កើតការងារជួនដល់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ច ជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តគម្រោងសាកល្បងការ អប់រំសហគ្រិនភាព « ការយល់ដឹងអំពីធុរកិច្ច » កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម តូច ជឿន បានបញ្ជាក់ថា ជំនាញធុរកិច្ច នេះគឺបង្ហាត់បង្រៀនសិស្សនូវជំនាញទាក់ទិននឹង ការបង្កើតគំនិតធ្វើអាជីវកម្ម ភាពជាអ្នកដឹក នាំ និងផ្តល់ឱកាសឱ្យសិស្សបានអនុវត្តន៍ជាក់ស្តែងបាន ច្រើននៅក្នុងថ្នាក់រៀនផងដែរ។ លោក ទុន សុភ័ណ អ្នកសម្របសម្រួលអង្គ...

សម្ដេចតេជោ ហ៊ុន សែន អះអាងពីការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ កម្មការិនីជារៀងរាល់ឆ្នាំ

ជាមួយនឹងការបញ្ជាក់អំពីការបន្តជួបកម្មករ កម្មការិនី មិនតិច​ជាងរយៈពេល១០ឆ្នាំ ទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវតែ​បន្ត​អះ​អា​ង​​ថា ការដំឡើងប្រាក់បៀវត្សរ៍​ដល់កម្មករ កម្មការិនី នឹងត្រូវធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែការ ដំឡើង​បាន​កម្រិ​ត​ណានោះ គឺទុកឱ្យយន្តការត្រីភាគី​ពិភាក្សាគ្នាជាបន្តទៀត។ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតប្រមាណជាង ១៣.៩០០ នាក់ មក​ពីរោងចក្រ សហគ្រាសចំនួន១១ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.​ស ២៥៦១ ត្រូវនឹងថ្ងៃទី 0 ៧ ខែមីនា ឆ្នាំ២០១៨នេះនៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចតេជោ បានមា​ន​ប្រ​សាសន៍ថា ឥឡូវនេះ​កន្លែង​ធ្វើការ​ដែល​ជារោងចក្ររបស់កម្មករ កម្មការិនី កាន់តែ មាន​សុវត្ថិ​ភា​ពជាងមុន និងផ្ដល់នូវសុខមាល​ភាពល្អជាង​ពេលមុន ព្រោះនៅក្នុងរោងចក្រ ប្រមាណ​ជា​៨​២​ភាគរយ ​មានគិលានុបដ្ឋាននៅក្នុងរោងចក្រ ដែលស្ថាន​ភាព​នេះត្រូវបានកែ លម្អជាបណ្ដើរៗ ហើ​យ​​នឹ​ង​​​បន្តកែលម្អឱ្យកាន់តែប្រសើរ ដើម្បីធានាដល់​សុខមាលភាព​របស់ កម្មករ កម្មការិនី។ ស​ម្ដេ​​​​ច​តេជោ ថ្លែងបន្តថា ដើម្បីរក្សានូវការងារ និងប្រាក់ចំណូល ដែល​ក្មួយៗកម្មករ​កម្មកា​រិ​នី​ មា​ន​...

នៅក្នុងឆ្នាំ២០១៨ ក្រសួង-ស្ថាប័នចំនួន១០ នឹងអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ

នៅក្នុងឆ្នាំ២០១៨ ក្រសួង-ស្ថាប័នចំនួន១០ នឹងអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រង ហិរញ្ញវត្ថុ។ ក្រសួង-ស្ថាប័នចំនួន១០ នោះមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ក្រសួងអប់រំ យុវជន និងកីឡា , ក្រសួងសុខាភិបាល , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ , ក្រសួងកិច្ចការនារី , ក្រសួងបរិស្ថាន , ក្រសួងមុខងារសាធារណៈ , ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បន្ថែមពីនេះ អង្គភាពហិរញ្ញវត្ថុ និងគ្រប់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ គឺត្រូវអនុវត្តន៍ប្រព័ន្ធ FMIS នេះដែរ។ ការអនុវត្តថវិកាកម្មវិធី ត្រូវបាន និងកំពុងដាក់ឱ្យអនុវត្តន៍គ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ក្រសួង-ស្ថាប័នចំនួន១០ អនុវត្តន៍ថវិកាកម្មវិធី សម្រាប់ឆ្នាំ២០១៥ , ក្រសួង-ស្ថាប័ន ចំនួន១៥ សម្រាប់ឆ្នាំ២០១៦ និងក្រសួង-ស្ថាប័នចំនួន១១ សម្រាប់ឆ្នាំ២០១៧ និងក្រសួង-ស្ថាប័នចំនួន៣ សម្រាប់ឆ្នាំ២០១៨ ដែលសរុបចំនួន៣៩ ។ រីឯរដ្ឋបាលរាជធានី-ខេត្ត ត្រូវបានដាក់ឱ្យអនុវត្តន៍ថវិកា កម្មវិធីចាប់តាំងឆ្នាំ២០១៧-២០...

គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិចិន និងពាណិជ្ជករនៃក្រុមប្រឹក្សាចិន ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ

កាលពីថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិចិន និងពាណិជ្ជករ នៃក្រុមប្រឹក្សាចិន ដឹកនាំដោយលោក ជិន ឈីងតាវ ( CHEN QINGTAO) បានចូលជួប សម្តែងការគួសមជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងទំនាក់ទំនងធ្វើការវិនិយោគស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ។ ​           ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូសភា ពាណិជ្ជកម្មចិន ដែលចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តព្រះសីហនុ សម្រាប់ទិសដៅសំខាន់ក្នុងការវិនិយោគ និងទេសចរណ៍នាពេលខាងមុខ។ ឯកឧត្តម យន្ត មីន បន្តថា រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះអ្នកវិនិយោគ ពីគ្រប់ទិសទីទាំងអស់ មិនថា ប្រទេសចិន ឬប្រទេសណាទេ ដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូន ពីសក្តានុពលរបស់ខេត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាតំបន់សេដ្ឋកិច្ចគំរូ ពហុបំណងធំជាងគេ ក្នុងប្រទេសកម្ពុជា និងជាបំពង់កសេដ្ឋកិច្ច សម្រាប់ទិសដៅការអភិវឌ្ឍរយៈពេលវែង ខេត្តព្រះសីហនុគ្រោងនឹងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធ...

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត

យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានឆ្លើយតបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១) “ WTCPP MANAGEMENT CO., LTD.”: គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៨០ ផ្លូវលេខ៤៣០ កែងផ្លូវ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥០ , ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១៩កន្លែង។ ២) “ CHHUN HONG RUBBER BETTER CO., LTD”: គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិយាវ និងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៤ , ៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៥៤កន្លែង។ ប្រភពៈ CDC

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រឹក្សាពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦

ប្រទេសសិង្ហបុរី៖ កាលពីថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រឹក្សាពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦ (16 th AEM-EU) ដែលកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងលោកជំទាវ Cecilia Malmström ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំ បានកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តនៃកម្មវិធីពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន-អឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨ និងរបាយការណ៍ស្តីពីវឌ្ឍនភាព ដែលបានធ្វើបទបង្ហាញដោយគណៈកម្មាធិការក្រុមការងារចម្រុះ សម្រាប់ការអភិវឌ្ឍក្របខណ្ឌប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- អឺរ៉ុប។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអឺរ៉ុបបានអះអាងឡើងវិញនូវការប្តេជ្ញាក្នុងការគាំទ្រធ្វើពាណិជ្ជកម្មសេរី និងបើកទីផ្សារ ក៏ដូចជាគាំទ្រ...

ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់លើកទី៤

ប្រទេសសិង្ហបុរី៖ កាលពីថ្ងៃសៅរ៍ ០២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ លើកទី៤ ( 4th RCEP ISSL MM) ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្តម Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តី RCEP និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មអាស៊ាន មានដូចជាប្រទេសអូស្ត្រាលី ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសណូវែលហ្សេឡង់ ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ អង្គប្រជុំ បានកត់សម្គាល់លើវឌ្ឍនភាពនៃកិច្ចចរចាបន្ទាប់ពីកិច្ចប្រជុំរៀបចំកិច្ចប្រជុំកំពូល RCEP លើកទី១ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងលទ្ធផលនៃកិច្ចប្រជុំចរចា គណៈកម្មាធិការចរចាពាណិជ្ជកម្ម និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី២១ ពីថ្ងៃទី០២-០៩ ខែកុម្ភៈ នៅទីក្រុងយ៉ូកយ៉ា...

អាស៊ាន និងអឺរ៉ុប សន្យាពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦

( សឹង្ហបុរី)៖ ការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-អាស៊ាន បានក្លាយជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់ពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦ ( 16th AEM-EU) ដែលបានរៀបចំឡើង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។ យោងតាមសារព័ត៌មាន Straits Times របស់សាធារណរដ្ឋសឹង្ហបុរី សហភាពអឺរ៉ុប និងអាស៊ាន បានសន្យានឹងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះឡើងវិញ ដើម្បីគាំទ្រការធ្វើពិពិធកម្មទីផ្សារ ទប់ទល់នឹងការកើនឡើងនៃរបបគាំពារនិយមរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោកប្រធានាធិបតី Donald Trump ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរបស់កម្ពុជា បានបង្ហាញទស្សនៈវិជ្ជមានចំពោះកិច្ចព្រមព្រៀងនេះថា នឹងអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រទេសកម្ពុជា។ << ខ្ញុំជឿថាការចរចា (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)នេះ នឹងចាប់ផ្តើមសាជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខ >> ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។ ទន្ទឹមគ្នានេះ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកជំទាវ Anna Cecilia Malmstrom ក៏បានយល់ស្របថា កិច្ចព្រម...

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជនឈ្វេងយល់កាន់តែទូលំទូលាយអំពីវិស័យមូលបត្រ ជាពិសេសអំពីតួអង្គនិងយន្តការដែលពាក់ព័ន្ធ។ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន ដែលសាធារណជនអាចជួបសំណេះសំណាលជាមួយនឹងក្រុមហ៊ុន ចុះបញ្ជីពីដំណើរការនៃអាជីវកម្មរបស់ក្រុមហ៊ុន និងអាចជួបពិភាក្សាជាមួយក្រុមហ៊ុនមូលបត្រ ពីការវិនិយោគ ការបើកគណនីជួញដូរ ក៏ដូចជាបច្ចុប្បន្នភាពរបស់ទីផ្សារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារភាគហ៊ុនកម្ពុជាបានឱ្យដឹងថា ពិធីពិព័រណ៍នេះត្រូវបាន ចូលរួមសហការឧបត្ថមដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនហ្រ្គេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី , កំពង់ផែស្វយ័តភ្នំពេញ , ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិតភីអិលស៊ី , កំពង់ផែស្វយ័តក្រុងព្រះសីហនុ , ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី , ក្រុមហ៊ុនមូលបត្រ យាន់តា ស៊ីឃ្យួរឹធី , ក្រុមហ៊ុនមូលបត្រកម្ពុស៊ីឃ្យួរឹធី , ក្រុមហ៊ុនមូលបត្រ ហ្គោលដេនហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី , ផាកកាហ្វេ និងកាសែតឡារ៉ែនពាណិជ្ជ។ នៅក្នុងកម្មវិធីបើកសម្ភោធពិព័រណ៍នេះ ក៏មានការចូលរួមដោយថ្នាក់ដឹកនា...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ ១៤,០២៥នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានបានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុច ដើម្បីអោយក្រសួងពាក់ពន្ធ័អោយអនុវត្តន៍អោយមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៤ , ០២៥នាក់ មកពីរោងចក្រចំនួន១៤បន្ថែមទៀតបន្ទាប់ពីបានជួបសំណេះសំណាលកាលពីម្សិលមិញប្រមាណជាង២ម៉ឺននាក់ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងទឹកដីនៃខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង១៤ ដែលកម្មករនិយោជិតមកជួបសំណេះសំណាលជាមួយ សម្តេចតេជោ នៅព្រឹកនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧ បារាំងចំនួន១ ជប៉ុនចំនួន២ អាមេរិកចំនួន៣ និងកម្មករមកពីកំពង់ផែស្វ័យតក្រុងព្រះសីហនុផងដែរ។ រោងចក្រទាំងនោះមានដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៤ ផលិតស្បែកជើងចំនួន១ ផលិតកាបូបចំនួន២ ផលិតសម្ភារៈកីឡាចំនួន១ ជ្រលក់ពណ៌ក្រណាត់ចំនួន១ ផលិតគ្រឿងសំអាងចំនួន១ ផលិតកេសកាតុងចំនួន១ ផលិតកំប៉ុងចំនួន១ ផលិតសាឡុងចំនួន១ ហើយផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមក ជួបជុំជាមួយបង...