សម្ដេចតេជោ ហ៊ុន សែន អះអាងពីការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ កម្មការិនីជារៀងរាល់ឆ្នាំ


ជាមួយនឹងការបញ្ជាក់អំពីការបន្តជួបកម្មករ កម្មការិនី មិនតិច​ជាងរយៈពេល១០ឆ្នាំ ទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវតែ​បន្ត​អះ​អា​ង​​ថា ការដំឡើងប្រាក់បៀវត្សរ៍​ដល់កម្មករ កម្មការិនី នឹងត្រូវធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែការ ដំឡើង​បាន​កម្រិ​ត​ណានោះ គឺទុកឱ្យយន្តការត្រីភាគី​ពិភាក្សាគ្នាជាបន្តទៀត។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតប្រមាណជាង ១៣.៩០០ នាក់ មក​ពីរោងចក្រ សហគ្រាសចំនួន១១ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.​ស ២៥៦១ ត្រូវនឹងថ្ងៃទី0៧ ខែមីនា ឆ្នាំ២០១៨នេះនៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចតេជោ បានមា​ន​ប្រ​សាសន៍ថា ឥឡូវនេះ​កន្លែង​ធ្វើការ​ដែល​ជារោងចក្ររបស់កម្មករ កម្មការិនី កាន់តែ មាន​សុវត្ថិ​ភា​ពជាងមុន និងផ្ដល់នូវសុខមាល​ភាពល្អជាង​ពេលមុន ព្រោះនៅក្នុងរោងចក្រ ប្រមាណ​ជា​៨​២​ភាគរយ ​មានគិលានុបដ្ឋាននៅក្នុងរោងចក្រ ដែលស្ថាន​ភាព​នេះត្រូវបានកែ លម្អជាបណ្ដើរៗ ហើ​យ​​នឹ​ង​​​បន្តកែលម្អឱ្យកាន់តែប្រសើរ ដើម្បីធានាដល់​សុខមាលភាព​របស់ កម្មករ កម្មការិនី។

ស​ម្ដេ​​​​ច​តេជោ ថ្លែងបន្តថា ដើម្បីរក្សានូវការងារ និងប្រាក់ចំណូល ដែល​ក្មួយៗកម្មករ​កម្មកា​រិ​នី​ មា​ន​​ក្នុង​ដៃ​នាពេលនេះ ត្រូវបន្តរួមចំណែកក្នុងការកសាងនូវសន្តិភាពសម្រាប់ ប្រទេសតទៅទៀត មិន​ត្រូវទុក​ឱ្យជន​ណា ឬក៏ក្រុមណាមួយ បក្សពួកណាមួយ បំផ្លិចបំផ្លាញ នូវសន្តិភាព​ដែល​​រក​បា​ន​ដោយលំបាក​នោះទេ។ ដោយសារតែកត្តាសុខសន្តិភាព ធ្វើឱ្យអ្នកវិនិ យោគិនបរទេស មានជំនឿ​ជឿ​​ជាក់មកលើកម្ពុជា សម្រេច​មកវិនិយោគ​ក្នុងប្រទេស ដែលធ្វើ ឱ្យកូនក្មួយទទួលបាន​ការ​ងារ​ធ្វើ ។ ដូច្នេះដើម្បីរក្សានូវសន្តិភាព និងរក្​សានូ​វការងាររបស់ក្មួយៗ កម្មករ កម្មការនីទាំងអស់ សូមឱ្យក្មួយៗកម្មករកម្មការិនីបន្តគាំទ្រ និងបោះឆ្នោត​ជូនគណបក្ស ប្រជាជនកម្ពុជា ជា​បន្ត​ទៀ​ត ដើម្បីទទួលបាននូវការអភិវឌ្ឍប្រទេសឱ្យ កាន់តែរីកចម្រើនទៅ មុខបន្តទៀត ។ សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ក៏នៅតែបន្តធ្វើការអំពាវនាវឱ្យម្ចាស់រោងចក្រ និងកម្មករត្រូវ​ចេះយោគ​យល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក រាល់កំហុសខុសឆ្គងទាំងឡាយ និងសាមគ្គីគ្នា​ដើម្បី​ឱ្យ​រោង​ចក្រមានដំណើរការល្អ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងឱ្យដឹងថា ជំ​នួប​ដែលធ្វើឡើង​នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ មានកម្មករ   និ​យោ​ជិតចូលរួមចំនួន ១៣.៩៧១​នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ ក្នុងនោះ​ក្រុង​តា​ខ្មៅ ​ចំនួន៧ ស្រុកស្អាងចំនួន៣ និងស្រុកកណ្ដាលស្ទឹងចំនួន១ ។ រោងចក្រ សហគ្រាស​ទាំ​ង​១១​នេះ មានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន៨​ អង់គ្លេសចំនួន២ និងកូរ៉េចំនួន១ ក្នុង​នោះ​មាន​រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៦ រោងចក្រ​ផលិតស្បែកជើងចំនួន១ រោងចក្រ ផលិតកាបូបចំនួន២ និង​រោងចក្រតម្បាញ ចំនួន២ ។ ផលិតផលដែល​ផលិតត្រូវ​បាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ​និង​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុងប្រទេស។

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀថា ចាប់ពីថ្ងៃអាទិត្យទី២០ ខែសី​ហា ​​ឆ្នាំ២០១៧ ដល់ថ្ងៃ ទី០៧ ខែមីនា ឆ្នាំ២០១៨​នេះ សម្ដេចតេជោបានជួបជាមួយកម្មករ​និយោ​ជិ​ត​ ចំនួន ៣៤លើក ដែលមានចំនួន ៤១១.៥១៥​នាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រ​ធា​ន​​ផ្នែក ប្រធានក្រុម ជំនួយការនៃរោងចក្រនានា ចំនួន៩​លើក មានចំនួន៤០.៧៧១នាក់ មកពីរោងចក្រ ៦៦៣ ជួបជាមួយកម្មករ និយោជិត ២៤លើក ចំនួន ៣៦៦.០៥៩​នាក់ មកពី​រោង​ចក្រ ​៤៥៤  ជួបជា មួយកម្មករនិយោជិត​ផ្ទាល់នៅតាមរោងចក្រចំនួន ១០ ដែលមានកម្មករនិ​យោ​​ជិតចំនួន ២១.៦៥១នាក់ និងជួបជាមួយ​សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ១លើក ចំនួន​ ៤.៦​៨៥​​នាក់។

សូមបញ្ជាក់ថា ខេត្តកណ្ដាលមានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៤៦២ មាន កម្មករ និយោជិត ១៥០.២៤៦នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក ជើង មានចំនួន ១៦៨ មាន​កម្មករ និយោជិតចំនួន ១៣៤.៣២៣នាក់ ៕

ប្រភព៖​ AKP