Posts

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រកាសថា នឹងចុះត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅកម្ពុជា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថានគរបាលអន្តោប្រវេសន៍នឹងចុះប្រតិបត្តិការត្រួតពិនិត្យ ប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅកម្ពុជានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន និងកាស៊ីណូនៅទូទាំងប្រទេសដើម្បីធានាថា រាល់ជនបរទេសទាំងនោះគោរពច្បាប់អន្តោប្រវេសន៍កម្ពុជា និងបង់ពន្ធចូលរដ្ឋបានត្រឹមត្រូវ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានលើកឡើងថាកម្ពុជានឹងអនុវត្តន៍តាមផ្លូវច្បាប់ ប្រសិនបើជនបរទេសណាដែលមិនអនុវត្តន៍ការធ្វើប័ណ្ណការងារនិងមិនបានបំពេញកាតព្វកិច្ចបង់ ពន្ធត្រឹមត្រូវតាមច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ការបង់ពន្ធលើប័ណ្ណការងារជនបរទេសដែលធ្វើការនៅ កម្ពុជាគឺមានតម្លៃត្រឹមតែ៤០ម៉ឺនរៀល ឬស្មើនឹង១០០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំដែលជនបរទេស ទាំងអស់ត្រូវមានកាតព្វកិច្ចក្នុង...

ផ្លូវរថភ្លើងពីរខ្សែចេញពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមួយខ្សែទៀតភ្ជាប់ពីខេត្តបាត់ដំបងទៅស្វាយស៊ីសុផុនខេត្តបន្ទាយមានជ័យ ត្រូវបានរំពឹងថានឹងដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ

ផ្លូវរថភ្លើងចេញពី​ភ្នំពេញទៅកាន់​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ និងមួយខ្សែទៀតភ្ជាប់​​ពីខេត្ត​​​បាត់​​ដំបងទៅស្វាយស៊ីសុផុន​ខេត្តបន្ទាយមាន​ជ័យ​ត្រូវ​បាន​រំពឹងថា​ នឹងអាច​​​ដាក់​ឱ្យដំណើការ​​​នៅមុនពេលដែលប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យ​​​ចូល​​​ឆ្នាំថ្មី​តាម​ប្រពៃណី​នាពេលខាង​មុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង​ឱ្យ​ដឹង​ថា​ ការដាក់​ឱ្យដំណើរ​ការផ្លូវរថភ្លើងទាំងពីរខ្សែនេះ គឺដើម្បីរំដោះការកកស្ទះចរាចរណ៍ ដ៏មមាញឹក​ជា​ប្រចាំ​ ជាពិសេស​ក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិម្តងៗ។ ឯកឧត្តមបានបញ្ជាក់បែបនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន Royal​ Railway​ និងភាគីពាក់ព័ន្ធ លើការងាររៀបចំដំណើរការផ្លូវដែកកាលពីថ្ងៃពុធ ១៤កើត ខែផល្គុន​ ឆ្នាំរកា​ ​នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងជំរុញឱ្យក្រុមហ៊ុនធ្វើ​​ការពន្លឿន​នូវសេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រភេទ​នេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅ​​មុន​ពិធី​បុណ្យចូលឆ្នាំខ្មែរ ដើម្បី​រំដោះ​ការកក​ស្ទះ​ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជ...

ឯកអគ្គរដ្ឋទូតអូទ្រីសស្នើឱ្យកម្ពុជាអនុគ្រោះ ចំពោះអ្នកវិនិយោគិនអូទ្រីសដែលមានបំណងមកវិនិយោគនៅកម្ពុជា

លោកជំទាវបណ្ឌិត Eva Hager ឯកអគ្គរដ្ឋទូតប្រទេសអូទ្រីសប្រចាំនៅកម្ពុជា បានស្នើឱ្យមានអនុគ្រោះនានា ចំពោះអ្នកវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Eva Hager ដែលមានអ្នកវិនិយោគិនអូទ្រីសចំនួន ១៧ ក្រុមហ៊ុន ដែលបានចូលរួមមកជាមួយគណៈប្រតិភូ បានជួបពិភាក្សាកម្រិតបច្ចេកទេសដោយឡែកៗ ជាមួយថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងការរៀបចំគម្រោងជាក់លាក់ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវបានស្នើរាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យមានអនុគ្រោះនានាចំពោះអ្នកវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជាផង។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ភាគីអូទ្រីស ក៏មានគោលបំណងផ្តល់ជូនល័ក្ខខ័ណ្ឌឥណទានដែលមានលក្ខណៈសម្បទានខ្ពស់ដល់កម្ពុជា សម្រាប់គម្រោងជាក់លាក់មួយចំនួនដែលស្របតាមអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយភាគីមិត្តក៏បានត្រៀមលក្ខណៈ រួចជាស្រេចដើម្បីផ្តល់ឥណទាន...

ក្រសួងឧស្សាហកម្មរៀបចំពិធីផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តន៍ កិច្ចព្រមព្រៀងទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប

នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំកម្មពិធីផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងទទួលស្គាល់ ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក François-Régis Hannart នាយកផ្នែកកិច្ចសហប្រតិបត្តិការ អន្តរជាតិប្រចាំទ្វីបអន្តរជាតិ និងជាតំណាងនៃនាយកអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ( EPO) ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថាក្នុងបរិបទសកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាបច្ចុប្បន្ននេះ កម្មសិទ្ធិបញ្ញា គឺជាកម្មវត្ថុមួយដ៏មានសារៈសំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម ការជំរុញផលិតកម្ម ឧស្សាហកម្មជំរុញការប្រកួតប្រជែងទីផ្សារប្រទេសក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញាចំពោះរបកគំហើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បង ក្នុងការចូលរួមចំណែកពង្រឹងនិងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ចឱ្...

ក្រុមហ៊ុន China Gas របស់ចិន មានគម្រោងវិនិយោគធ្វើអាជីវកម្ម Gas នៅខេត្តព្រះសីហនុ

គណៈប្រតិភូក្រុមហ៊ុន China Gas គឺជាក្រុមហ៊ុនផលិត ចែកចាយនិងលក់ Gas ធំជាងគេនៅប្រទេសចិន មានគម្រោងមកធ្វើការវិនិយោគលើអាជីវកម្ម Gas នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមការលើកឡើងរបស់លោក Deng Yao Bo ក្នុងការ ចូលជួបសម្តែងការគូរសមនិងពិភាក្សា ជាមួយឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។ លោក Deng Yao Bo អគ្គនាយករងក្រុមហ៊ុន China Gas បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមាន គោលបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងនោះផ្ដោតទៅលើ ផ្នែក៣ រួមមានការលក់ហ្កាសបង្កើតភ្លើងដោយប្រើហ្កាសធម្មជាតិ ( NPG) និងការតបណ្តាញបំពង់ហ្កាសតាមផ្ទះប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថាហ្កាសដែលគ្រោងនាំយកមកធ្វើ អាជីវកម្មនៅខេត្តព្រះសីហនុមានពីរប្រភេទ គឺប្រភេទ LPG និងប្រភេទ NPG ហើយប្រសិនមានការឯកភាពក្រុមហ៊ុននឹងឡើងគម្រោងដើម្បីឱ្យអ្នកជំនាញចុះធ្វើការសិក្សាភ្លាម។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ចំពោះគណៈ ប្រតិភូក្រុមហ៊ុន China Gas ដែលចាប់អារម្មណ៍មកធ្វើការវិនិយោគ Gas នៅព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ដែលអាជ្ញាធរខេ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុននិងរោងចក្រថ្មីចំនួន១៥ បើកដំណើរការនៅកម្ពុជា

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញច្បាប់ អនុញ្ញាតឱ្យក្រុមហ៊ុន និងរោងចក្រថ្មីចំនួន១៥ ដើម្បីបើកដំណើរការនៅកម្ពុជា។ យោងតាមរបាយការណ៍ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថាក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រថ្មីចំនួន១៥ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកភាពឱ្យដំណើរការជាផ្លូវការនៅកម្ពុជា ក្រោមទុនវិនិយោគជាង១៨០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ៧.៤៥៨កន្លែង។ ចំពោះក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតមាន៖ ទី១. ក្រុមហ៊ុន MONTI APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៣៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។ ទី២. ក្រុមហ៊ុន ​ NANWANG TRAVEL GOODS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។ ទី៣. ក្រុមហ៊...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ”ជូនដល់ក្រុមហ៊ុនចំនួនបួន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “ វិញ្ញាបនបត្រចុះ បញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនចំនួនបួន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាចេញផ្សាយនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងក្រុមហ៊ុនទាំងបួននោះរួមមាន៖ ទី១.ក្រុមហ៊ុន “CAMBODIAN YUNKUN CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ , មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ , មានទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦៦កន្លែង។ ទី២.ក្រុមហ៊ុន “HISAO INTERNATIONAL (CAMBODIA) GARMENT CO., LTD.”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ , មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ , មានទុនវិនិយោគចំនួន ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ២៧០កន្លែង។ ទី៣. ក្រុមហ៊ុន “AUROTIME NEW MATERIALS CO., LTD.”: គម្រោងបង្កើតរោង ចក្រផលិតសារធាតុ Vanadium Pentoxide, Ammonium Metavanadate, Molybdenum oxide, និង Ferronickel មានទីតាំងវិនិយោគស...

Introduction to International Trade Documentation – Part 5

Transaction Documents Transaction documents are generated by the buyer and seller to define their business relationship and provide an accounting record of individual transactions. These documents range from a simple letter of inquiry to a contract for the sale of goods and a commercial invoice. Letter of Inquiry This is a simple letter written by the buyer asking the seller if a product is available or if the seller will bid on the supply of a product. This letter is generally short and does not include detail specifications. Request for Quotation This is a letter written by the buyer asking the seller to submit a formal price quotation for a specified product and quantity.  A Request for Quotation is generally used for a one time sale of an existing product from the seller’s inventory or product line, or a fungible product. Request for Proposal This is a letter written by the buyer asking the seller to submit a formal proposal for a specified product and quantity....

Importation Procedures

Sea/River Importation of goods via Sea/River way shall be implemented through differents steps such as ship formalities, cargo warehousing, customs declaration process and inspection. a. Ship Formalities Procedures for ship formality are as following: 1.      At the time the ship arrive to customs territory, cruise officer shall priorly inform  cutoms officer in charge of ship formality. 2.      When ship already landing in the port, cutoms officer in charge of ship formality and other relevant competent officers such as officer of autonomous port, immigrant police, quarantine officer, cruise officer, representative of transport company enter the ship and conduct the formalities. 3.      Documents to be submitted by the crew master​ to relevant officers are: ·          Ship Report ·          Cargo Manifest ·  ...