ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុននិងរោងចក្រថ្មីចំនួន១៥ បើកដំណើរការនៅកម្ពុជា
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញច្បាប់ អនុញ្ញាតឱ្យក្រុមហ៊ុន
និងរោងចក្រថ្មីចំនួន១៥ ដើម្បីបើកដំណើរការនៅកម្ពុជា។
យោងតាមរបាយការណ៍ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថាក្នុងខែកុម្ភៈ
ឆ្នាំ២០១៨នេះ រោងចក្រថ្មីចំនួន១៥ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកភាពឱ្យដំណើរការជាផ្លូវការនៅកម្ពុជា
ក្រោមទុនវិនិយោគជាង១៨០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន
៧.៤៥៨កន្លែង។
ចំពោះក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតមាន៖
ទី១. ក្រុមហ៊ុន
MONTI
APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
មានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៣៧លានដុល្លារអាម៉េរិក
និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។
ទី២. ក្រុមហ៊ុន
NANWANG
TRAVEL GOODS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ
មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
មានទុនវិនិយោគប្រមាណ ២.៨២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។
ទី៣. ក្រុមហ៊ុន
JS
LEATHER COLLECTION PHNOM PENH CO, LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទមានទីតាំងវិនិយោគ
ស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ
៣.៤៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។
ទី៤. ក្រុមហ៊ុន
WEICHUANG
COMMODITY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍
មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាម៉េរិក
និងអាចបង្កើតការងារបានចំនួន៣១៣កន្លែង។
ទី៥. ក្រុមហ៊ុន
HE
YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD គម្រោងបង្កើតរោងចក្រផលិត សម្ភារវេចខ្ចប់ កេសក្រដាសកាតុង ប្រអប់/ថង់ផ្លាស្ទីក
និងបោះពុម្ពលើសម្ភារវេចខ្ចប់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍
ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៣កន្លែង។
ទី៦. ក្រុមហ៊ុន
KING
ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៩កន្លែង។
ទី៧. ក្រុមហ៊ុន
CAMBODIAN
CHAOTHUO MINING & METALLURGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្ពាន់ សារធាតុសំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ
ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣០លានដុល្លារអាម៉េរិក
និងអាចបង្កើតការងារបានចំនួន ៤៤០កន្លែង។
ទី៨. ក្រុមហ៊ុន
BAMIN
AGRICULTURE HI-TECH DEVELOPMENT CO., LTD. គម្រោងបង្កើត រោងចក្រផលិតថ្នាំកសិកម្មនិងជីកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ
ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១៦លានដុល្លារអាម៉េរិក
និងអាចបង្កើតការងារបានចំនួន៥៦៦កន្លែង។
ទី៩. ក្រុមហ៊ុន
S.C
FOOD PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់
និងនំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិប្រឡាយ ឃុំបឹងខ្យាង
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១១៤កន្លែង។
ទី១០. ក្រុមហ៊ុន
WINCROWN
(CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្សំស្បែកជើង
ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
១.៥៧៥កន្លែង។
ទី១១. ក្រុមហ៊ុន
BAOFENG
INTERNATIONAL AGRICULTURAL DEVELOPMENT CO., LTD. គម្រោង បង្កើតរោងម៉ាស៊ីនកិនស្រូវនិងកែច្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក
ឃុំកកោះ និងភូមិស្តុកស្តម្ភ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣.៣១លានដុល្លារអាម៉េរិក
និងអាចបង្កើតការងារបានចំនួន១.២០៣ កន្លែង។
ទី១២. ក្រុមហ៊ុន
CAMBODIAN
YUNKUN CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
២៦៦កន្លែង។
ទី១៣. ក្រុមហ៊ុន
HISAO
INTERNATIONAL (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
២៧០កន្លែង។
ទី១៤. ក្រុមហ៊ុន
AUROTIME
NEW MATERIALS CO., LTD គម្រោងបង្កើតរោងចក្រផលិតសារធាតុ
Vanadium
Pentoxide, Ammonium Metavanadate, Molybdenum oxide, និង Ferronickel មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
១៧៨កន្លែង។
ទី១៥. ក្រុមហ៊ុន
SIHANOUKVILLE
SPECIAL ECONOMY ZONE THERMAL POWER CO., LTD គម្រោងបង្កើតរោងចក្រអគ្គិសនីដោយប្រើថាមពលធ្យូងថ្ម (ទំហំ១០០មេហ្កាវ៉ាត់) មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ មានទុនវិនិ យោគប្រមាណ ៤១.១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
៧៥កន្លែង៕
ប្រភពៈ AKP