រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បង្ហាញក្ដីរំពឹងថានឹងទទួលបានអ្នកវិនិយោគអាល្លឺម៉ង់ ច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបង្ហាញក្ដីរំពឹងថា
កម្ពុជានឹងមានឱកាសអាចបង្ហាញ នូវសក្ដានុពលវិនិយោគទៅដល់ក្រុមហ៊ុនធំៗ និងអ្នកវិនិយោគិនអាល្លឺម៉ង់ជាច្រើន
ឱ្យមកបណ្ដាក់ទុន វិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈដែលឯកឧត្តមនឹងអញ្ជើញ ចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំ
អាស៊ី-ប៉ាស៊ីហ្វិក នាពេលខាងមុខ។
ការលើកឡើងនេះ
បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Ingo Karsten
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជានៅថ្ងៃពុធ
១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម Ingo Karsten
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា
ការសុំជួប ឯកឧត្តមរដ្ឋមន្រ្ដីនាពេលនេះ គឺដើម្បីអញ្ជើញឯកឧត្តម ចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក
(Asia-Pacific
Regional Conference) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
ឯកឧត្តមបានលើកឡើងថា នេះជាកិច្ចប្រជុំដ៏ធំមួយ
ដែលមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ ហើយក៏ជាឱកាស មួយដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយ
ពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសចំណុចអនុគ្រោះពិសេសៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា
ដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើននៅមិន ទាន់បានយល់ច្បាស់។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ដទៀតថា
សន្និសីទនេះក៏អាចជាវេទិកា មួយសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា
និងអាល្លឺម៉ង់ បានជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ជាកិច្ចឆ្លើយតប
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ទទួលយកការអញ្ជើញនេះ
ដោយឯកឧត្តមយល់ថា សន្និសីទនេះ មានសក្ដានុពលច្រើន ក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។
ឯកឧត្តមបានអះអាងថា ប្រទេសអាល្លឺម៉ង់ ជាប្រទេសឧស្សាហកម្មធំមួយក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ។
ឯកឧត្តមរំពឹងថា ការចូលរួមក្នុងសន្និសីទនេះ
នឹងបានជួបធុរជនកំពូលនៃក្រុម ហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព
មួយចំនួនដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី (ក្រុមហ៊ុនអាល្លឺម៉ង់
មានជំនាញផលិតម៉ាស៊ីន Hydro-Turbine) គ្រឿងផ្សំរថយន្ត កង់រថយន្ត និងវិស័យផ្សេងៗ ទៀត៕
ប្រភព៖ AKP
Comments
Post a Comment