ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីប្រកបអាជីវកម្មជាស្ថាពរ ដល់ក្រុមហ៊ុនឯកជនចំនួនបីបន្ថែមទៀត
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១) “CHINA GREAT
CAUSE (CAMBODIA) INVESTMENT CO., LTD.”:គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម
(ដើមកៅស៊ូ)និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំស្តៅ និងឃុំចំរើន ស្រុកសង្គមថ្មី
និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៣២,៦១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៥កន្លែង។
២) “LIANYUN
(CAMBODIA) ECO-AGRICULTURE DEVELOPMENT CO., LTD.”:គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក
ឃុំកកោះ និងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ
៤៣,៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០៣កន្លែង។
៣) “JUSTEX
MATERIAL CO., LTD.”: គម្រោងបង្កើតរោងចក្រផលតិសាប៊ូ
ថ្នាំបោះពុម្ព និងថ្នាំជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣,៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង៕
ប្រភព៖ CDC
Comments
Post a Comment