ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីប្រកបអាជីវកម្មជាស្ថាពរ ដល់ក្រុមហ៊ុនឯកជនចំនួនបីបន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ៧០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនឯកជនចំនួនបីបន្ថែម
ឱ្យវិនិយោគនៅកម្ពុជា ដែលរំពឹងថា នឹងជួយដល់ កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការផ្សាយលើទំព័រហ្វេសប៊ុក
ផ្លូវការនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា
ការសម្រេចផ្តល់អាជ្ញាប័ណ្ណ ចុះបញ្ជីផ្លូវការនៃក្រុម ហ៊ុនទាំងបីខាងលើនេះ គឺធ្វើឡើងតបតាមការស្នើសុំពីក្រុមហ៊ុន
ឯកជនទាំងបីនេះ ដើម្បីប្រតិ បត្តិការអាជីវកម្មនៅកម្ពុជា ក្នុងទំហំទុនវិនិយោគជាង៧០លានដុល្លារ។
វត្តមាននៃក្រុមហ៊ុន ឯកជនទាំងបីបន្ថែម នៅតាមបណ្ដាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជានេះ
នឹងកាន់តែធ្វើឱ្យ ទំនិញក្នុងស្រុករបស់កម្ពុជា មានភាពសម្បូរបែប កាត់បន្ថយការនាំចូល ដែលនាំឱ្យតម្លៃ
ទំនិញនៅលើទីផ្សារមានភាពល្អប្រសើរផងដែរ។
បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងទៀតថា
ក្រុមហ៊ុនឯកជនទាំងបី នោះ រួមមាន៖
ទី១. ក្រុមហ៊ុន
HYUNDAI
MAO LEGACY CO., LTD.” វិនិយោគលើគម្រោង កសិ-ឧស្សាហកម្ម
តាមរូបភាពកិច្ចសន្យា-ផ្គត់ផ្គង់ កសិផល “Contract Farming” និងបង្កើត រោងចក្រវេចខ្ចប់-កែច្នៃផ្លែឈើនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតក្នុងខេត្តកំពង់ស្ពឺ
មានទុនវិនិយោគប្រមាណ៥.១៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៧៥កន្លែង។
ទី២. ក្រុមហ៊ុន
SIEMON
(CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT CO., LTD” វិនិយោគលើគម្រោងបង្កើត ស្ថានីយដាំឈើ និងសាងសង់រោងចក្រកែច្នៃ
ដែលមានទីតាំងវិនិយោគស្ថិតនៅ ក្នុងស្ថានីយផ្សព្វ ផ្សាយ និងស្តារព្រៃឈើសៀមប៉ាង ខេត្តស្ទឹងត្រែង
មានទុនវិនិយោគប្រមាណ ៦០.៩៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១.៤៨៨កន្លែង។
ទី៣. ក្រុមហ៊ុន
INTERNATIONAL
VCV INDUSTRY CO., LTD វិនិយោគលើគម្រោងបង្កើតរោងចក្រផ្គុំ
និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិទ្រុងមាន់ ក្នុងរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤.០៧លានដុល្លារអាម៉េរិក
និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕
ប្រភព៖ CDC
Comments
Post a Comment