Posts

វគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ” ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយ

នាថ្ងៃច័ន្ទ ០៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសុខា រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​បាន​រៀបចំ​​វគ្គបណ្តុះបណ្តាលស្តី​ពី “ ត​ម្លៃ​គិ​តពន្ធគយ ” ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំ​ណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនា​យ​កដ្ឋានគយនិង​​រដ្ឋាករកម្ពុជា។ វគ្គបណ្តុះបណ្តាល​នេះប្រព្រឹត្ត​ទៅ​​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​គោលបំណងលើក​កម្ពស់​សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើ​ផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយដោយមាន​​ការចូលរួមពីមន្ត្រីពីបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានា ចំនួន ៦១ រូប។ ថ្លែងក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាល លោក នួន ច័ន្ទរិទ្ធ បាន​​​គូសបញ្ជាក់​ថាការងារកំណត់តម្លៃគិតពន្ធគយនេះជាកត្តា​គន្លឹះក្នុង​ការ​គាំទ្រចូលរួមចំណែកដល់ការ​ប្រមូលពន្ធអាករ​បាន​ត្រឹមត្រូវ​ប្រកដោយ​សមធម៌។​​ ជា​មួយនេះដែរ វគ្គបណ្តុះបណ្តាលលើ​ប្រធានបទនេះ មាន​ភាព​ចាំ​បាច់​​​ដែល​​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ដើម

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មី របស់ក្រសួងពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសាវតាសង្ខេប និងសមិទ្ធផលផ្នែកសង្គមសេដ្ឋកិច្ច ដែលជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំងបីដំណាក់កាល និងខ្លឹមសាររួមរបស់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សម្រាប់ជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីកំណើនការងារ និងសមធម៌ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងជាមគ្គុ

រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនចិន ចំនួន ៦ រួមមាន៖ លោក លីវ ជីន មកពីធនាគារ , លោក ឆិន ហ្វីហ៊ូ មកពីក្រុមហ៊ុន China Datang Corporation Limited, លោក វិន ស៊ូកាង មកពីក្រុមហ៊ុន China Huadian Corporation Limited, លោក ស៊ូ ចឹង មកពីក្រុមហ៊ុន Shanghai Construction Group Co., Ltd, លោក ចូវ ហាយជាំង មកពីក្រុមហ៊ុន Hodo Group, និងលោក អ៊ូ អួយថាវ មកពីក្រុមហ៊ុន Huawei Technologies Co., Ltd. កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Grand Metro Park ក្នុងទីក្រុងណាងនីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ឱកាសវិនិយោគ និងគោលនយោបាយ លើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់វិនិយោគិន និងធុរជននៅក្នុងប្រទេសចិន និងវិនិយោគិន ដែលបានកំពុងធ្វើប្រតិបត្តិការធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសុន្ទករថាបើកកម្មវិធី សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនធុរជន និងវិនិយោគិន

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា គ្រោងវិនិយោគ ១,២០០លានដុល្លារ ដើម្បីសាងសង់ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងខេត្តកោះកុង

ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ( UNION Development Group Co., Ltd. Cambodia) គ្រោងនឹងវិនិយោគទឹកប្រាក់ ១ , ២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ ក្រុងវិស្សមកាលទេសចរណ៍ នៅក្នុងដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ ( Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការអភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន) នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ លោក លី តាវ បានជម្រាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ ថា គម្រោង ក្រុងវិស្សមកាលទេសចរណ៍ នឹងសាងសង់លើផ្ទៃដីសរុបចំនួន ១ , ២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥ , ខុនដូទំនើប , បឹងកាឡូ , ការិយាល័យធ្វើការ , មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។ លោក លី តាវ សង្ឃឹ

លទ្ធផលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូអាស៊ានក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម CHAN CHUN SING រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១០ រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។ ឯកឧត្តម សុខ សុភ័ក្រ្ត អនុ

រដ្ឋមន្ត្រីពាណិជ្ជកម្មដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ( 50th ASEAN Economic Ministers and Related Meeting) ដែលរៀបចំឡើងនៅសណ្ឋាគារ Shangri-La រដ្ឋធានីសិង្ហបុរី ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារធ្វើសេរីភាវូបនីយកម្មក្នុងអាស៊ាន និងរិះរកដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ។ ក្នុងនោះកិច្ចប្រជុំក៏បានត្រួតពិនិត្យ និងកំណត់ជំហរផ្ទៃក្នុងអាស៊ានសម្រាប់ការចរចាជាមួយប្រទេសជាដៃគូក្រោមក្របខ័ណ្ឌអាស៊ានបូកមួយ អាស៊ានបូកបី និងការចរចាលើកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ( RCEP) និងកំណត់ជំហររបស់អាស៊ានទាក់ទងនឹងរបត់ថ្មីនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ កិច្ចប្រជុំត្រូវបានដឹកនាំដោយឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន រួមជាមួយគណៈប្រតិភូជាសមាជិក ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំរដ

កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨នេះ

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា ក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរ ការធ្វើចរាចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនៅដើមឆ្នាំ២០១៩ខាងមុខ។ ឯកឧត្តម លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា តាម រយៈកិច្ចប្រជុំផ្លូវដែកសិង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិ បាលកម្ពុជា-ថៃ បានបញ្ជាក់ដូចគ្នាថា ភាគីទាំងពីរបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន ឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ។ ប៉ុន្តែខាងភាគីថៃថា នៅរង់ចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។ ឯកឧត្តមបានបន្ដថា នៅក្នុងអំឡុងពេលចុះហត្ថ លេខានេះដែរ ភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរឱ្យកាន់តែស្អិតល្មួត ព្រមទាំងបើក ដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន រវាងប្រទេសទំាងពីរឱ្យកាន់តែមាន ភាពរលូនដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបន្ដទៀតថា នៅ

កិច្ចប្រជុំរបស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ មានរៀបចំកិច្ចប្រជុំរបស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន ៧០ នាក់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាអំពីនីតិវិធី និងកិច្ចដំណ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គី ដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេចធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ស្របតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញអំពីសមិទ្ធផលការងារសំខាន់ៗ រប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះហត្ថលេខាជាមួយ ទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ (GIZ)

នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំពិធីចុះហត្ថលេខារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក G u nter W. Riethmacher ប្រធានទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ ( GIZ) និងលោក Stefan Hanselmann ប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ នៃ ទីភា្នក់ងារ GIZ លើកិច្ចព្រមព្រៀងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាល ទី៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការ ចុះហត្ថលេខានេះធ្វើឡើងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងសហព័ន្ធស្វ៊ីស ដោយមានការចូលរួមពីតំណាងសា្ថនទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា , ទីភ្នាក់ងារស្វ៊ីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ( SDC) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺ