វិនិយោគិនតៃវ៉ាន់ អះអាងថា តំបន់បឹងកេងកង នឹងក្លាយជាតំបន់ ដែលមានសក្ដានុពលខ្លាំង
វិនិយោគិនតៃវ៉ាន់ ម្ចាស់គម្រោង
The
View បានបញ្ជាក់ថា តំបន់បឹងកេងកង នឹងក្លាយ ជាតំបន់ដ៏មានសក្តានុពលខ្លាំង
ដូចទៅនឹងតំបន់ដែលមាន សក្ដានុពលនៅ ជីង អាន របស់ចិន និង តំបន់តា អាននៃកោះ តៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លី។
លោក George Hsieh
ប្រធានក្រុមហ៊ុន HoHsin
Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View បានលើកឡើងថា ស្របពេលដែលទីផ្សារ ខុន ដូ អា ផាត មិន និង ឧស្សាហកម្ម
អចលនទ្រព្យ កំពុងមានកំណើនយ៉ាងលឿនបំផុតនៅកម្ពុជា ក្រុមអ្នកវិនិយោគិនជាច្រើន កំពុងស្វែងរកទីផ្សាររបស់ខ្លួន
ហើយឧស្សាហកម្មនេះ ត្រូវបានគេរំពឹងថា នឹងរីកលូតលាស់ យ៉ាងឆាប់រហ័ស ស្របពេល ដែលកម្ពុជាបច្ចុប្បន្ន
កំពុងស្ថិតក្នុងក្របខ័ណ្ឌសហគមន៍ សេដ្ឋកិច្ចអាស៊ានជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើងជាប់ៗគ្នា៧ភាគរយក្នុង១ឆ្នាំៗ។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃគម្រោងThe View ក្បែរផ្សារបឹងកេងកង កាលពី ចុងសប្ដាហ៍នេះ លោក George Hsieh
បានអះអាងថា តម្លៃអចលនទ្រព្យក្នុងតំបន់បឹងកេងកង
នឹងបន្តឡើងថ្លៃខ្លាំងដូច តម្លៃទីផ្សារអចលនទ្រព្យរបស់ប្រទេស ចិននាពេលឆាប់ៗ ខាង មុខនេះ
ព្រោះថាទីតាំងនេះ ហាក់បីដូចជាមជ្ឍមណ្ឌលពាណិជ្ជកម្មមួយ ដែលបណ្ដុំទៅដោយ សា្ថប័នរដ្ឋ និងឯកជនធំៗ
សាលារៀន ផ្សារទំនើប ហាងអាហារប្រែនៗ ហើយអ្នកដែលរស់នៅ ជុំវិញទីតាំងនេះ គឺជាអ្នកធូរធាច្រើន
ឬអាចហៅថា ជាតំបន់ដែលមានតម្លៃអចលនទ្រព្យ ថ្លៃជាងគេ ក្នុងរាជធានីភ្នំពេញ។
លោក ឈុន ហេង លាង នាយកគ្រប់គ្រងគម្រោង
The
View បានឱ្យដឹងថា បើមើលពីតម្លៃអចលន ទ្រព្យក្នុងរាជធានីភ្នំពេញ
បឹងកេងកង គឺជាតំបន់មួយមានតម្លៃខ្ពស់ជាងគេ ដូច្នេះការជ្រើសរើសវិនិយោគ ក្នុងទីតាំងនេះ
នឹងកាន់តែធ្វើឱ្យទីតាំងនេះ មានសក្តានុពល និងមានជម្រើស ច្រើនបន្ថែមសម្រាប់ការ វិនិយោគ
និងស្នាក់នៅលើខុនដូជាដើម។
គួរបញ្ជាក់ថា The View គឺជាប្រភេទអគារខុនដូ កម្ពស់៣២ជាន់ ស្ថិតក្នុងសង្កាត់បឹង កេងកង១
អគារខុនដូនេះ បែងចែកចេញជាបីប្រភេទ មានដូចជា ប្រភេទបន្ទប់ស្ទីឌីយ៉ូ បន្ទប់លក្ខណៈគ្រួសារ
ដែលមានគ្រែ១ និង២។ បច្ចុប្បន្នគម្រោងអគារនេះ ទទួលបានការបញ្ជាទិញ ពីអតិថិជនបានជាង ៨០ភាគរយ
ដោយក្នុងនោះអតិថិជនជាជនជាតិខ្មែរមានប្រមាណ៣០ ភាគរយ។
ប្រភព៖ AKP
Comments
Post a Comment