រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីកាំកុងត្រូលពង្រឹងសមត្ថភាពត្រួតពិនិត្យទំនិញនាំចេញ-នាំចូល និងកំពុងចរាចរណ៍នៅលើទីផ្សារ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញដល់មន្រ្តីកាំកុងត្រូលទាំង
អស់ឱ្យបន្តបង្កើនការខិតខំប្រឹងប្រែងធ្វើការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល និងទំនិញដែល
កំពុងចរាចរណ៍នៅលើទីផ្សារដោយអនុលោមតាមកម្មវិធីអភិក្រមស្តីពីការគ្រប់គ្រងហានិភ័យផ្អែកលើមូលដ្ឋានបច្ចេកទេស
និងវិទ្យាសាស្រ្តច្បាស់លាស់។
ការថ្លែងជំរុញបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ
កាលពីរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ក្នុងគោល
បំណងការពារសុខមាលភាពប្រជាពលរដ្ឋនិងផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម
និងការគ្រប់គ្រងហានិភ័យ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់អគ្គនាយក ដ្ឋានកាំកុងត្រូល
ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់រហូតសម្រេចបានលទ្ធផលធំៗជាច្រើន
ដូចជា រឹបអូសទំនិញខូចគុណភាពទំ និញហួសកាលបរិច្ឆេទប្រើប្រាស់ ទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណ
ភាព និងសុវត្ថិភាព នៅតាមច្រកព្រំដែនក៏ដូចនៅតាមទីផ្សារជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានរម្លឹកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់ទុកបញ្ហា សុវត្ថិភាពចំណីអាហារ ជាអតុល្យភាព
(ចំណុចអវិជ្ជមានទី១) ក្នុងចំណោមអតុល្យភាពទាំង ១២ដែលត្រូវធ្វើការដោះស្រាយនោះ។ហេតុនេះមន្ត្រីកាំកុងត្រូលទាំងអស់ត្រូវបន្តការខិតខំ
ពង្រឹងសមត្ថភាពនិងឈ្វេងយល់ចំណេះដឹងព្រមទាំងបទពិសោធន៍ថ្មីៗពីប្រទេសជិតខាងនៅ
ក្នុងតំបន់ និងអន្តរជាតិ ហើយត្រូវខិតខំកៀរគរជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់
បម្រើសកម្មភាពត្រួតពិនិត្យសុវត្ថិភាពគុណភាពចំណីអាហារ ធានាបានអនុលោមភាពរបស់ ទំនិញគ្រប់ប្រភេទដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ
និងភ្ញៀវទេសចរដែលចូលមក កម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕
ប្រភព៖ AKP